កាលបរិច្ឆេទ: ១២ សីហា ២០២៤ / សុខភាព / Author : ATH Sokren
ក្នុងក្របខណ្ឌ «ផ្សព្វផ្សាយផលិតផលឱសថ និងគ្រឿងបរិក្ខារពេទ្យអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤» រៀបចំឡើងដោយ KOTRA Phnom Penh ដែលជាផ្នែកមួយនៃស្ថានទូតកូរ៉េប្រចាំនៅកម្ពុជាទទួលបន្ទុកផ្នែកពាណិជ្ជកម្ម សហគ្រាសផលិតឱសថប៉េប៉េអឹមទទួលស្វាគមន៍គណៈប្រតិភូប្រមាណជាងដប់រូបមកពីក្រុមហ៊ុនសហគ្រាសផលិតឱសថនៅប្រទេសកូរ៉េ។ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ជាស្ថាបនិក និងជាប្រធានសហគ្រាសផលិតឱសថប៉េប៉េអឹម បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា យើងបានណែនាំពីកន្លែងផលិតដ៏ទំនើបរបស់យើង បានស្វែងរកកិច្ចសហប្រតិបត្តិការអាជីវកម្ម ជជែកពីលទ្ធភាពនៃការផ្ទេរបច្ចេកវិទ្យា ការចែករម្លែកយុទ្ធសាស្រ្តនៃការនាំចេញប្រកបដោយប្រសិទ្ធភាព និងបានពង្រឹងទំនាក់ទំនងអន្តរជាតិដើម្បីពង្រីកបណ្តាញ PPM Pharma នៅក្នុងវិស័យឧស្សាហកម្មឱសថនៅកូរ៉េ»៕